Spurs, Arsenal និង Man Utd ចេញមកប្រជែងគ្នាយកខ្សែការពារស្តាំម្នាក់នេះ

0

បរទេស៖ ខ្សែការពារស្តាំរបស់ក្លឹប Southampton កីឡាករ​ Kyle Walker-Peters បានក្លាយជាគោលដៅរបស់ក្លឹបយក្សចំនួន ៣នៅ Premier League ដែលកំពុងប្រជែងគ្នាយកគាត់។ បើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Tottenham, Arsenal និង Manchester United បានបង្ហាញអំពីការចាប់អារម្មណ៍ទៅលើខ្សែការពារវ័យ ២៦ឆ្នាំរូបនេះ។

Kyle Walker-Peters

កីឡាករ​ Walker-Peters បានមកចូលរួមជាមួយនឹងក្លឹប Southampton ពីក្លឹប Tottenham ក្នុងឆ្នាំ២០២០ ក្នុងតម្លៃ ១២លានផោន បន្ទាប់ពីបានលេងខ្ចីជើងដោយជោគជ័យនៅក្លឹបមួយនេះ។ ទោះបីជាយ៉ាណាក៏ដោយ វាបានបង្ហាញថាអតីតក្លឹបរបស់គាត់គឺ Tottenham មានលក្ខខណ្ឌទិញត្រឡប់មកវិញពីក្លឹប Southampton ក្នុងតម្លៃ ៣០លានផោន ដែលអាចត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់គាត់ទៅកាន់ក្លឹបនៅខាងជើងទីក្រុងឡុងដ៍។

Kyle Walker-Peters: 5 Things to Know About Tottenham's Blossoming Young Right-Back - Sports Illustrated

 

ទោបីជាទទួលបានភាពជោគជ័យនៅក្លឹប Southampton ក៏ដោយ ក៏កីឡាករ Walker-Peters បង្ហាញអំពីបំណង់ចង់វិលត្រលប់មកកាន់ក្លឹបចាស់វិញ ដោយសារតែមានមនោសញ្ចេតនា បើទៅបីជាមានការចាប់អារម្មណ៍ពីក្លឹបផ្សេងទៀតក៏ដោយ៕