Man Utd នឹង Spurs ចេញមកប្រជែងគ្នាយកខ្សែការពារ Leverkusen

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Manchester United និង Tottenham កំពុងត្រៀមខ្លួនសម្រាប់ការប្រគួតប្រជែងសម្រាប់ទីផ្សារដោះដូរនារដូវក្តៅ ក្នុងការចុះហត្ថលេខាយកខ្សែការពារ Odilon Kossounou របស់ក្លឹប Bayer Leverkusen។

កីឡាករ Kossounou ដែលមានវ័យ ២៣ឆ្នាំ បានក្លាយជាកីឡាករឆ្នើមសម្រាប់ក្លឹប Bayer Leverkusen ក្នុងរដូវកាលនេះ ដោយបានបង្ហាញខ្លួន ១៥ប្រកួតនៅ Bundesliga និងធ្វើអោយខ្លួនគាត់ក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជួយក្រុមអោយទទួលបានជ័យជំនះ។

Odilon Kossounou Leverkusen

ដោយបានមកចូលរួមជាមួយក្លឹប Leverkusen ពីក្លឹប Brugge ក្នុងឆ្នាំ២០២១ ជាមួយនឹងតម្លៃ ២៣លានអឺរ៉ូ ហើយនៅពេលតម្លៃខ្លួនរបស់កីឡាករ Kossounou បានកើនឡើង ជាពិសេសបន្ទាប់ពីគាត់បានបង្ហាញនៅទម្រង់លេងយ៉ាងល្អ​។ គាត់បានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមជម្រើសជាតិកូតឌីវ័រ ដណ្តើមបានជ័យជម្នះក្នុងពានរង្វាន់ Africa Cup of Nations កាលពីខែមុន ដោយនេះបានធ្វើអោយគាត់ក៏តែមានកេរ្តិ៍ឈ្មោះនៅក្នុងពិភពបាល់ទាត់។

ឥឡូវនេះជាមួយនឹងតម្លៃទីផ្សារផ្ទេររបស់គាត់ត្រូវបានគេរាយការណ៍ថាកើនឡើងដល់ប្រហែល ៥០លានអឺរ៉ូ កីឡាករ Kossounou បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបកំពូលដូចជា Manchester United និង Tottenham សម្រាប់ទីផ្សារដោះដូរខាងមុខ៕