ក្លឹបធំមួយនៅអង់គ្លេស កំពុងតាមដានខ្សែប្រយុទ្ធ Victor Boniface

0

បរទេស៖ ក្លឹប Chelsea ត្រូវបានរាយការណ៍អំពីការចាប់អារម្មណ៏ទៅលើខ្សែប្រយុទ្ធ Victor Boniface របស់ក្លឹប Bayer Leverkusen ជាគោលដៅអទិភាពសម្រាប់ការដោះដូរនារដូវក្តៅសម្រាប់ពង្រឹងនៅតំបន់ប្រយុទ្ធរបស់ក្លឹបតោខៀវ។

Victor Boniface_Leverkusen_20231220

នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹប Chelsea បានបញ្ជាក់អំពីអត្តសញ្ជាណរបស់កីឡាករវ័យ ២៣ឆ្នាំ ជាគោលដៅអទិភាពសម្រាប់យកមកពង្រឹងនៅតំបន់ប្រយុទ្ធ។ កីឡាករ Boniface បានបង្ហាញនៅទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប Bayer Leverkusen នៅរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទី ១០គ្រាប់ និង assist ៧ដងក្នុងការបង្ហាញខ្លួននៅ Bundesliga៕