បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Telegraph បានអោយដឹងថាកីឡាករ Dominic Solanke ជាកីឡាករដែលមានអទិភាពនៅក្នុងបញ្ជីដែលក្លឹប West Ham ចង់បាននៅរដូវក្តៅខាងមុខ ដោយក្លឹបញញួរធំចង់ពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន។
.jpg?auto=webp&format=pjpg&width=3840&quality=60)
នៅរដូវកាលនេះ ខ្សែប្រយុទ្ធ Dominic Solanke បានស៊ុតបញ្ចូលទី ១៦គ្រាប់នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។ ក្លឹបញញួរធំចង់បានកីឡាករបន្ថែមនៅតំបន់ប្រយុទ្ធ។ ចាប់តាំងពីកីឡាករ Michail Antonio ត្រលប់មកវិញពីការអវត្តមានរយៈពេល ៣ខែដោយសាររបួសជង្គង់ លោក David Moyes បានប្រើប្រាស់កីឡាករ Jarrod Bowen ជាខ្សែប្រយុទ្ធ៕