បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Juventus បានសម្លឹងឃើញអ្នកចាំទី Marco Carnesecchi របស់ក្លឹប Atalanta សម្រាប់ទីផ្សាដោះដូរនារដូវក្តៅខាងមុខ។

ទោះបីជាយ៉ាងណាក្លឹប Atalanta បានរាយការណ៍ថានឹងទាមទារតម្លៃមិនទាបជាង ៤០លានអឺរ៉ូនោះទេ សម្រាប់អ្នកចាំទីឆ្នើមរូបនេះ។ លើសពីនេះទៅទៀតក្លឹប Juventus អាចនឹងត្រូវប្រកួតប្រជែងជាមួយនឹងក្លឹបផ្សេងទៀតក្នុងការចុះហត្ថលេខាយកអ្នកចាំទី Marco Carnesecchi៕