បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Calciomercato បានអោយដឹងថាខ្សែប្រយុទ្ធ Joshua Zirkzee របស់ក្លឹប Bologna មានតម្លៃផ្តាច់កុងត្រាប្រមាណ ៤០លានអឺរ៉ូ ដែលក្លឹប Bayern Munich អាចធ្វើការចំណាយបាន ប៉ុន្តែក្លឹបយក្សនៅអាឡឺម៉ង់មួយនេះ ទំនងជាមិនធ្វើរឿងនេះទេ។
ក្លឹប Bayern Munich មានខ្សែប្រយុទ្ធ Harry Kane រួចទៅហើយ ដែលធ្វើអោយក្លឹបមួយនេះអាចនឹងមិនពិចារណាទៅលើការផ្ទេរយកកីឡាករ Zirkzee នោះទេ។

ផ្ទុយទៅវិញ អនាគតរបស់កីឡាករ Zirkzee ទំនងជាងាកទៅរកការផ្ទេរទៅកាន់ Premier League ហើយក៏មានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅអ៊ីតាលីដូចជា Napoli និង AC Milan ដូចគ្នា។ ទោះបីជាការវិឡត្រលប់មកកកាន់ក្លឹប Bayern ហាក់មិនអាចកើតឡើងបានក៏ដោយ ក៏ក្លឹបនៅអាឡឺម៉ង់មួយនេះនៅតែទទួលបានអត្ថប្រយោជន៍ដដែរ ខណៈពួកគេនឹងទទួលបាន ៤០% នៃតម្លៃផ្ទេរណាមួយប្រសិនបើ Zirkzee ចាកចេញនៅរដូវក្តៅ៕