បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Gundogan បាននិយាយអំពីពាក្យចចាមអារ៉ាមដែលលោក Hansi Flick នឹងមកទទួលតំណែងនៅ Barca ថា៖

“វាមិនមានស្ថិតនៅក្នុងការគ្រប់គ្រង់របស់ខ្ញុំទេ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានថា Hansi Flick មិនមែនជាមនុស្សល្អនោះទេ ប៉ុន្តែគាត់ជាគ្រូបង្វឹកដ៏ល្អ។ គាត់បានមកកាន់តំណែងនៅជម្រើសជាតិអាឡឺម៉ង់នៅក្នុងស្ថានភាពដ៏ពិបាកមួយ ប៉ុន្តែគាត់តែងតែមានភាពស្មោះត្រង់ ហើយខ្ញុំមានការគោរពចំពោះគាត់”៕