Chelsea ចំណាយលុយមិនតិចទេសម្រាប់ Brighton ដើម្បីយកបុគ្គលិក និងកីឡាករ ដល់ទៅ ១១នាក់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាបុគ្គលម្នាក់ទៀតចេញពីក្លឹប Brighton មកកាន់ក្លឹប Chelsea… ដោយក្លឹបតោខៀវបានចំណាយប្រាក់ ២២៥លានផោននៅក្នុងរយៈពេល ១៧ខែទៅអោយក្លឹប Brighton។

May be an image of 1 person, beard, playing football and playing soccer

ប្រធានផ្នែកជ្រើសរើសបុគ្គលិក/កីឡាករ លោក Sam Jewell នឹងមកចូលរួមជាមួយនឹងក្លឹប Chelsea ពីក្លឹប Brighton ដែលគាត់ស្ថិតនៅក្នុងបញ្ជីកីឡាករនិងបុគ្គលិក ១១នាក់ដែលចេញពី Brighton មក Chelsea។

អ្នកទាំង ១១នាក់នោះរួមមាន Graham Potter, Billy Reid, Björn Hamberg, Bruno Saltor, Ben Roberts, Kyle McCauley, Paul Winstanley, Robert Sánchez, Marc Cucurella. Moisés Caicedo និង Sam Jewell៕