បរទេស៖ ក្លឹប Bayern Munich សម្លឹងឃើញលោក Ole Gunnar Solskjaer ខណៈពួកគេកំពុងពីចារណាទៅលើអនាគតរបស់លោក Thomas Tuchel។ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអៅយដឹងថាអតីតអ្នកចាត់ការក្លឹប Manchester United រូបនេះ មិនទាន់មានការងារធ្វើនោះទេ ក្រោយត្រូវបានបណ្តេញចេញពីក្លឹប Manchester United កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

លោក Christoph Freund នាយកផ្នែកកីឡារបស់ Bayern បាននិយាយថាបានធ្វើតាមដានទៅលើអាជីពរបស់លោក Solskjaer អស់រយៈពេលជាច្រើនឆ្នាំមកហើយ បើទោះបីជា Plan A របស់ក្លឹប គឺនៅតែបន្តអោយលោក Tuchel ដឹកនាំរហូតដល់រដូវក្តៅ៕
