បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Floarian Plettenberg បានអោយដឹងថាក្លឹប Bayern Munich ក៏ចាប់អារម្មណ៍ទៅលើអតីតអ្នកចាត់ការឆ្នើមរបស់ក្លឹប Real Madrid លោក Zinedine Zidane ដូចគ្នា ដែលអាចនឹងមកជំនួសកន្លែងរបស់លោក Thomas Tuchel។

សម្រាប់បទពិសោធ៍របស់បុរសសញ្ជាតិបារាំងរូបនេះ គឺបានឈ្នះពានរង្វាន់ Champions League ៣ដង ហើយគាត់ក៏អាចនឹងមកដឹកនាំភ្លាមៗផងដែរ ព្រោះថាចាប់តាំងពីចាកចេញពីក្លឹប Real Madrid ជាលើកទី២ក្នុងឆ្នាំ២០២១មក គាត់មិនទាន់បានទទួលការងារថ្មីនោះទេ៕