កីឡាករ Wolves ម្នាក់ជួបបញ្ហារបួស​ ACL ជាលើកទី៣ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Saša Kalajdžić បានជួបរបួស ACL ជាថ្មីម្តងទៀត។ នេះជាការរបួស ACL លើកទី៣ហើយសម្រាប់រយៈពេល ៥ឆ្នាំមកនេះរបស់គាត់។

Sasa Kalajdzic joins Eintracht Frankfurt on loan - Footbalium

ខ្សែប្រយុទ្ធ Wolves រូបនេះកំពុងលេងខ្ចីជើងនៅក្លឹប Eintracht Frankfurt រហូតដល់ខែមិថុនា ខណៈពេលដែលគាត់ត្រូវសម្រាក់ព្យាបាលចន្លោះពី ៧-៨ខែដោយសារបញ្ហារបួស ACL។ ចាប់តាំងពីឆ្នាំ២០១៨មក គាត់បានជួបបញ្ហារបួស ACL ៣ដងរួចមកហើយ៕