ក្លឹបយក្ស ២នេះ ចេញមកប្រជែងគ្នាយកកីឡាករ Bruno Guimaraes

0

បរទេស៖ នេះបើយោងតាមអ្នកសារព័ត៌មាន Dean Jones បានអោយដឹងថាក្លឹប Newcastle United នឹងស្តាប់នៅសំណើរសម្រាប់កីឡាករ Bruno Guimaraes នៅរដូវក្តៅ ជាមួយនឹងក្លឹប Manchester City និង Chelsea បានចាប់អារម្មណ៍ទៅលើរូបគាត់។

Bruno Guimaraes Newcastle 2023-24

អ្នកសារព័ត៌មាន Jones បាននិយាយនៅ GIVEMESPORT ថា៖ “បាទ វាពិតជាអស្ចារ្យណាស់នៅពេលដែលអ្នកឃើញគាត់កំពុងគ្រប់គ្រង់ការប្រកួតនៅក្នុងដៃគាត់ ហើយធ្វើអោយវាមានការផ្លាស់ប្តូរ។ យើងដឹងថាគាត់មានសមត្ថភាពនេះ។ ប៉ុន្តែខ្ញុំគិតផងដែរ តាមពិតនេះគឺជារឿងមួយដែលធ្វើឱ្យក្លឹប Newcastle គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំងសម្រាប់ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្តៅ ព្រោះ​ខ្ញុំ​គិត​ថា​គាត់​មិន​អាច​កាត់​ថ្លៃ​បាន ។ ទីផ្សារ​ដោះដូរ​កីឡាករ​បន្ទាប់​នឹង​មាន​ការ​ចាប់​អារម្មណ៍ខ្លាំង ​ព្រោះ​ខ្ញុំ​គិត​ថា​នឹង​មាន​ការ​ផ្តល់​ជូន​នៅសំណើរដ៏ធំមួយ ដើម្បី​យក​គាត់​ចេញ​ពីក្លឹប Newcastle”៕