បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹប AC Milan បានរាយការណ៍អំពីការត្រៀមលក់កីឡាករ Rafael Leao នៅរដូវក្តៅខាងមុខ ប្រសិនជាក្លឹបអាចទទួលបានសំណើរដែលមានតម្លៃ ១០០លានអឺរ៉ូ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
មានក្លឹបមួយចំនួននៅតំបន់អឺរ៉ុបដែលចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយសហ្គាល់រូបនេះ ដែលក្នុងនោះរួមមាន Newcastle Untied និង PSG ដែលអាចនឹងបាត់បង់កីឡាករ Kylian Mbappe នៅចុងរដូវកាលនេះ៕