បរទេស៖ នេះបើយោងតាមការចេញផ្សាយបស់ Gazzetta dello Sport បានអោយដឹងថាខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan កីឡាករ Lautaro Martinez បានលេចចេញនៅព័ត៌មានចចាមអារ៉ាមដែលក្លាយជាគោលដៅរបស់ក្លឹប PSG ក្នុងការយកមកជំនួសកន្លែងរបស់កីឡាករ Kylian Mbappe។

ការពិភាក្សាទៅលើកុងត្រាថ្មីសម្រាប់កីឡាករ Martinez ជាមួយនឹងក្លឹប Inter បានជាប់គាំង ដែលនេះធ្វើអោយឪកាសដែលគាត់នឹងចាកចេញពីក្លឹបមានការកើនឡើង។ ជាមួយនឹងកំណត់ត្រាដ៏គួរអោយចាប់អារម្មណ៍ក្នុងការស៊ុតបញ្ចូលទី ២៣គ្រាប់ក្នុងការបង្ហាញខ្លួន ៣១ប្រកួត បានធ្វើអោយ Martinez ត្រូវបានចាប់ទុកថាជាខ្សែប្រយុទ្ធឆ្នើមម្នាក់នៅក្នុងពិភពលោក។

លើសពីនេះទៀត ក្លឹប PSG បានរាយការណ៍អំពីការចង់ពង្រឹងនៅក្នុងតំបន់បម្រើរបស់ខ្លួន ដោយកំណត់យកកីឡាករ Bruno Guimaraes របស់ក្លឹប Newcastle និងកីឡាករ Bernardo Silva របស់ក្លឹប Manchester City៕