បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Alisson បានជួបបញ្ហារបួសសរសៃពួរ ដែលក្លាយជាបញ្ហាមួយទៀតសម្រាប់ក្លឹប Liverpool។

ក្នុងនោះគេជឿជាក់ថាកីឡាករ Alisson នឹងត្រូវធ្វើតេស្តនៅថ្ងៃសៅរ៍នេះ ដើម្បីអោយប្រាកដច្បាស់អំពីបញ្ហារបួស និងពេលវេលាដែលគាត់ត្រូវសម្រាក់ព្យាបាលរបួស។ អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះអាចនឹងខកខានក្នុងការប្រកួតជាមួយនឹងក្លឹប Brentford៕
🚨🔴 Alisson has suffered hamstring injury, one more issue for Liverpool.
Understand Alisson will undergo tests on Saturday to clarify how serious is the injury/how long he will be out.
Brazilian goalkeeper expected to miss Brentford game. pic.twitter.com/Zt4ILHkzDL
— Fabrizio Romano (@FabrizioRomano) February 16, 2024