បរទេស៖ ក្លឹប Real Madrid បានរាយការណ៍អំពីការធ្វើការសម្រេចចិត្តទៅលើអនាគតរបស់កីឡាករ Toni Kroos ខណៈកុងត្រារបស់គាត់នឹងផុតនៅរដូវក្តៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាជាមួយនឹងកុងត្រារបស់លោក Carlo Ancelotti ត្រូវបានពន្យាដល់ឆ្នាំ២០២៦ ធ្វើអោយលទ្ធភាពនៃការស្នាក់នៅរបស់ Kroos មួយឆ្នាំទៀតបានកើនឡើងដូចគ្នា៕