ក្លឹប ២ទៀតចេញមកប្រជែងយកខ្សែការពារ Jarrad Branthwaite

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Chelsea និង Arsenal បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែការពារ Jarrad Branthwaite របស់ក្លឹប Everton ដែលគាត់ទើបមានអាយុ ២១ឆ្នាំប៉ុណ្ណោះ។

Jarrad Branthwaite Everton 2023-24

ជាមួយនឹងកីឡាករ Thiago Silva អាចនឹងចាកចេញនៅពេលដែលកុងត្រារបស់គាត់ផុតនៅរដូវក្តៅខាងមុខនេះ ធ្វើអោយក្លឹបតោខៀវត្រូវស្វែងរកនៅកីឡាករមកជំនួសកន្លែងរបស់កីឡាករសញ្ជាតិប្រេស៊ីលនេះ។ ខាងក្លឹបកាំភ្លើងធំវិញ ចង់បន្ថែមនៅតំបន់ការការពាររបស់ខ្លួន ដើម្បីអាចប្រជែងនៅរដូវកាលក្រោយ៕