បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Manchester United បានត្រៀមក្នុងការប្រជែងជាមួយនឹងក្លឹប Newcastle United ក្នុងការប្រជែងចុះហត្ថលេខាយកខ្សែការពារ Andreas Christensen របស់ក្លឹប Barcelona នៅរដូវក្តៅខាងមុខ។
ក្លឹបយក្សនៅអេស្ប៉ាញមួយនេះអាចនឹងត្រូវបង្ខំចិត្តក្នុងការលក់កីឡាកររូបនេះនៅរដូវក្តៅ បើទោះបីជាពួកគេទំនងជាទាមទារនៅតម្លៃផ្ទេរដ៏ច្រើនសម្រាប់កីឡាករវ័យ ២៧ឆ្នាំក៏ដោយ៕