បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Chelsea បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខសាយកអ្នកចាំទីរបស់ក្លឹប Porto កីឡាករ Diogo Costa នៅរដូវក្តៅខាងមុខ ដោយពួកគេកំពុងពិចារណាក្នុងការលក់អ្នកចាំទី Robert Sanchez ចេញវិញ។

កីឡាករ Costa កំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅក្លឹបព័រទុយហ្គាល់ ហើយត្រូវបានបញ្ជាក់ថាគាត់មានតម្លៃផ្ទេរប្រមាណ ៨០លានអឺរ៉ូ៕