បរទេស៖ ក្លឹប Manchester United បានត្រៀមរួចរាល់ក្នុងការប្រជែងជាមួយនឹងក្លឹប Manchester City និង Liverpool ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Michael Olise របស់ក្លឹប Crystal Palace នៅរដូវក្តៅខាងមុខ។

នេះបើយោងតាមការចេញផ្សាយរបស់ GIVEMESPORT បានអោយដឹងថា៖ “ទោះបីជាកីឡាករ Olise ទើបតែចុះហត្ថលេខាទៅលើកុងត្រាថ្មី បន្ទាប់ពីក្លឹប Chelsea បរាជ័យក្នុងការផ្ទេរយកគាត់ដោយសារតែបញ្ហាតម្លៃផ្តាច់កុងត្រា។ គាត់ជាការផ្ទេរចេញដ៏មានសក្តានុពលសម្រាប់ទីផ្សារដោះដូរនារដូវក្តៅ ២០២៤។ ក្លឹប Manchester United ក៏មានការចាប់អារម្មណ៍ក្នុងការចង់បាន Olise មកកាន់ទឹកដី Old Trafford ផងដែរ”៕