បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mail កាលពីថ្ងៃអាទិត្យបានកីឡាករ Tosin Adarabioyo ត្រូវបានតាមមើលដោយក្លឹប Liverpool សម្រាប់ការផ្ទេរនៅទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

ខ្សែការពាររបស់ក្លឹប Fulham រូបនេះអាចនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ដោយសារតែគាត់មិនទទួលយល់ព្រមបន្តកុងត្រាថ្មីជានោះទេ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានបង្ហាញខ្លួន ១៦ដងសម្រាប់ក្លឹប Fulham នារដូវកាលនេះ៕