កីឡាករ Jean-Clair Todibo បង្ហើបអំពីតម្រុយអនាគតរបស់ខ្លួន

0

បរទេស៖ តារាឆ្នើមរបស់ក្លឹប Nice កីឡាករ Jean-Clair Todibo បានបង្ហាញតម្រុយដល់សំខាន់មួយក្នុងការផ្ទេរនារដូវក្តៅខាងមុខ ស្របពេលដែលមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Manchester United និងក្លឹប Chelsea។

អតីតកីឡាកររបស់ក្លឹប Barcelona រូបនេះបាននិយាយថា៖ “ខ្ញុំនៅ Nice ហើយពួកយើងមានរដូវកាលដ៏ល្អមួយ។ ខ្ញុំមិនបានគិតអំពីអ្វីផ្សេងនោះទេ។ ប្រសិនបើខ្ញុំធ្វើវា វានឹងពិបាកសម្រាប់ខ្ញុំផ្ទាល់ និងសម្រាប់ក្រុមផងដែរ។ ខ្ញុំមានអារម្មណ៍ល្អនៅ Nice។ ពួកយើងនឹងរង់ចាំមើលថានឹងមានអ្វីកើតឡើងនៅរដូវក្តៅ ប៉ុន្តែយើងមិនទាន់ទៅដល់ទីនោះទេ។ ញុំមិនចង់ឈានមុខគេទេ។ ខ្ញុំមិនចង់ផ្តល់ក្តីសង្ឃឹមក្លែងក្លាយទេ។ នៅពេលនេះ ខ្ញុំនៅទីនេះ គឺ Nice។ បាល់ទាត់គឺដើរលឿនណាស់ អ្នកមិនអាចដឹងមុនថានឹងមានអ្វីកើតឡើងនោះទេ។ ខ្ញុំនឹងរង់ចាំដល់រដូវក្តៅ ទើបធ្វើការសម្រេចចិត្ត។ ប្រសិនជាការសម្រេចចិត្តគឺបន្តស្នាក់នៅ ខ្ញុំនឹងប្រកាស ហើយបើការសម្រេចចិត្តគឺចាកចេញ ខ្ញុំនឹងប្រកាសវាដូចគ្នា។ ហើយខ្ញុំនឹងអរគុណអ្នកគ្រប់គ្នា ប៉ុន្តែវាមិនមែនជាពេលនេះ”។

កីឡាករ Todibo បន្ថែមទៀតថា៖ “មានការប្រកួតដល់សំខាន់ដែលនឹងមកដល់។ គោលដៅគឺជាវា ប្រសិននេះជារដូវកាលចុងក្រោយរបស់ខ្ញុំនៅ Nice មែន។ ហើយខ្ញុំចង់ចាកចេញពីទីនេះ ដោយធ្វើបានសម្រេចអ្វីមួយសម្រាប់ក្លឹប។ អ្នកគាំទ្រ និងក្លឹបសមនឹងទទួលបានកីឡាករដែលផ្តល់អ្វីគ្រប់យ៉ាងនៅលើទីលានប្រកួត ហើយ​ដើម្បី​សម្រេច​បាន​នូវ​អ្វី​មួយ​ដ៏​សំខាន់។ ខ្ញុំផ្ទាល់ប្រសិន​បើ​ខ្ញុំ​ត្រូវ​ចាកចេញ​ ខ្ញុំ​ចង់​ទុក​អ្វី​ដែល​ល្អ​នៅ​ពី​ក្រោយ”៕