បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាតារាឆ្នើមរបស់ Chelsea កីឡាករ Enzo Fernandes ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តចាកចេញពីក្លឹប ហើយចង់ចូលរួមជាមួយ Barcelona ។

ក្លឹបយក្សនៅអេស្ប៉ាញមួយនេះ កំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេសម្រាប់រដូវកាលក្រោយ ហើយកាលពីមុនក៏មានចំណាប់អារម្មណ៍ទៅលើអតីតតារាឆ្នើមរបស់ក្លឹប Benfica រូបនេះដូចគ្នា ដែលគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមជម្រើសជាតិអាហ្សង់ទីនអោយឈ្នះពានរង្វាន់ World Cup ២០២២៕