បរទេស៖ លោក Jose Mourinho បានសម្តែងការកោតសរសើរចំពោះកីឡាករ Lionel Messi នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីនេះ ដោយបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងការមានឪកាសក្នុងការបង្វឹកកីឡាករជើងចាស់។

ទោះបីជាមិនដែលមានកីឡាករ Messi នៅក្នុងក្រុមរបស់គាត់ដឹកនាំក៏ដោយ លោក Mourinho បានទទួលស្គាល់ទេពកោសល្យ និងសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់កីឡាករ Messi ហើយបាននិយាយថា វានឹងក្លាយជាកិត្តិយសមួយក្នុងការបង្វឹកគាត់។

នៅក្នុងពេលសម្ភាសន៍ជាមួយនឹងលោក ohm នៅលើ YouTube លោក Mourinho ត្រូវបានសួរថាតើកីឡាករណាដែលគាត់ចូលចិត្តធ្វើជាគ្រូបង្វឹក។ អតីតអ្នកចាត់ការក្លឹប Real Madrid បានឆ្លើយតបថា៖ “ឧទាហរណ៍មួយគឺ Messi គាត់មិនចាំបាច់ត្រូវបង្វឹកទេ នរណាអាចនិយាយថា “ខ្ញុំជាគ្រូបង្វឹក Messi”។ វាហាក់បីដូចជាមិនសមហេតុផលសម្រាប់ខ្ញុំ ពីព្រោះគាត់ដឹងអ្វីៗគ្រប់យ៉ាង ហើយកើតមកជាមួយអ្វីៗទាំងអស់។ ប្រហែលជាគាត់អាចបង្រៀនអ្នកពីរឿងផ្សេងៗបាន។ វាគ្រាន់តែនិយាយថាខ្ញុំមានកិត្តិយសដែលមានគាត់នៅក្នុងក្រុម។ បន្ទាប់មកមានកីឡាករជាច្រើនទៀត”៕
