បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Madrid បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកយុវជនវ័យក្មេងសញ្ជាតិបារាំង និងជាខ្សែការពារនៅក្លឹប Lille គឺកីឡាករ Leny Yoro។

កុងត្រាបច្ចុប្បន្នរបស់កីឡាករ Yoro ជាមួយនឹងក្លឹបនៅបារាំងនឹងផុតនៅឆ្នាំ២០២៥។ ខាងក្លឹប Lille សម្លឹងរកមើលតម្លៃប្រមាណ ៦០លានអឺរ៉ូ សម្រាប់ការផ្ទេរកីឡាកររូបនេះនៅរដូវក្តៅខាងមុខ៕