បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Brighton & Hove Albion កាន់តែខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករ Ibrahim Osman ពីក្លឹប Nordsjaelland។

ក្លឹប Brighton បានដាក់សំណើរនៅតម្លៃប្រមាណ ១៩.៥លានអឺរ៉ូ ដែលត្រូវបានក្លឹបនៅដាណឺម៉ាកបានទទួលយក។ ខ្សែប្រយុទ្ធខាងលើនឹងមកចូលរួមជាមួយនឹងក្លឹប Brighton នៅរដូវក្តៅឆ្នាំក្រោយ៕