បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Manchester United កាន់តែខិតជិតក្នុងការចុះហត្ថលេខាយកខ្សែការពារ Gleison Bremer ពីក្លឹប Juventus នៅរដូវក្តៅខាងមុខ។

ក្លឹបបិសាចក្រហមបាននឹងកំពុងស្វែងរកនៅខ្សែការពារថ្មី ហើយពួកគេកំពុងពិចារណារថាកីឡាករវ័យ ២៦ឆ្នាំរូបនេះជាគោលដៅចំបង។ ខណៈក្លឹបនៅអ៊ីតាលីមួយនេះទាមទារតម្លៃប្រមាណ ៧០លានអឺរ៉ូសម្រាប់ខ្សែការពាររូបនេះ៕