បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Voetbalkrant បានអោយដឹងថាក្លឹប Liverpool បានសម្លឹងក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Johan Bakayoko របស់ក្លឹប PSV Eindhoven នៅរដូវក្តៅខាងមុខនេះ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ក្លឹបហង្សក្រហមនឹងត្រូវប្រកួតប្រជែងជាមួយនឹងក្លឹប Bayern Munich និង PSG ដែលជាក្លឹបចង់ចុះហត្ថលេខាយកកីឡាករវ័យ ២០ឆ្នាំនេះដូចគ្នា។ កុងត្រារបស់កីឡាកររូបនេះនឹងផុតនៅឆ្នាំ២០២៦ ហើយក្លឹបនៅហូឡង់មួយនេះទាមទារនៅតម្លៃប្រមាណ ៤០លានអឺរ៉ូសម្រាប់កីឡាករ Johan Bakayoko៕