បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Soccernet.ng បានអោយដឹងថាក្លឹប Arsenal បានត្រៀមក្នុងការប្រកួតប្រជែងជាមួយនឹងក្លឹប Chelsea ដើម្បីអាចធានាបានការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli នារដូវក្តៅខាងមុខ។

កាលពីខែធ្នូ ឆ្នាំ២០២៣ កីឡាករ Osimhen បានចុះហត្ថលេខាទៅលើកុងត្រាថ្មី ដែលអាចអោយគាត់បន្តស្នាក់នៅជាមួយនឹងក្លឹបដល់ឆ្នាំ២០២៦។ នៅក្នុងកិច្ចព្រមព្រៀងរបស់គាត់មានតម្លៃផ្តាច់កុងត្រាប្រមាណ ១៣០លានអឺរ៉ូ៕