បរទេស៖ CEO របស់ក្លឹប Inter លោក Giuseppe Marotta បានបញ្ជាក់ថាក្លឹបមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Piotr Zielinski របស់ក្លឹប Napoli នៅរដូវក្តៅ។

CEO របស់ក្លឹប Inter បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “កីឡាករ Zielinski មានជំនាញដ៏ល្អមួយដែលអាចជាផ្នែកមួយដ៏សាកសមសម្រាប់ក្រុមរបស់យើង។ ពួកយើងកំពុងស្វែងរកនៅជម្រើសកីឡាករដូចជា Zielinski នេះ ហើយគាត់ក៏នឹងផុតកុងត្រាជាមួយនឹងក្លឹប Napoli នៅខែមិថុនាខាងមុខ។ ប្រសិនជាយើងអាចផ្ទេរយកគាត់បាន ពួកយើងនឹងសប្បាយរីករាយ”៕
