បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Tottenham ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការចាប់អារម្មណ៍របស់ពួកគេជាថ្មីលើវិញទៅលើខ្សែបម្រើ Conor Gallagher របស់ក្លឹប Chelsea នៅរដូវក្តៅនេះ។ សម្រាប់ទីផ្សារដោះដូរកីឡាករខែមករា កីឡាករវ័យ ២៣ ឆ្នាំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការផ្លាស់ប្តូរទៅកាន់ក្លឹបនៅទីក្រុងឡុងដ៍ ប៉ុន្តែមិនមានការព្រមព្រៀងណាមួយបានកើតឡើងនោះទេ។ យោងតាមប្រភពដដែរបានអោយដឹងថា ក្លឹប Chelsea បានទាមទារនៅតម្លៃ ៨០លានផោនសម្រាប់កីឡាករម្នាក់នេះ ហើយខាងក្លឹប Spurs មិនព្រមចំណាយទៅតាមអ្វីដែលបានទាមទារនោះទេ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
យោងតាមប្រភពដដែរបានបន្ថែមទៀតថា ដោយសារស្ថានភាពកុងត្រារបស់គាត់ Gallagher អាចអោយគាត់ចាកចេញក្នុងតម្លៃ ៥០លានផោន សម្រាប់ទីផ្សារដោះដូរនារដូវក្តៅខាងមុខ។ កុងត្រារបស់កីឡាករនឹងផុតនៅរដូវក្តៅខាងមុខ ដែលធ្វើអោយក្លឹប Chelsea ប្រឈមនឹងសម្ពាធដែលត្រូវលក់គាត់ចេញ៕