បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹបនៅ Premier League ដែលមាន Newcastle United និង Manchester United បានត្រៀមក្នុងការប្រជែងគ្នាយកខ្សែប្រយុទ្ធ Serhou Guirassy របស់ក្លឹប VFB Stuttgart នៅរដូវក្តៅក្រោយ។

ជាមួយការស៊ុតបញ្ចូលទី ១៧គ្រាប់ ក្នុងការបង្ហាញខ្លួន ១៤ប្រកួតនៅក្នុងរដូវកាលនេះ បានធ្វើអោយមានក្លឹបជាច្រើនបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែខាងក្លឹប Stuttgart មិនចង់អោយកីឡាកររូបនេះចាកចេញពីក្លឹបរហូតដល់ចុងរដូវកាលនេះ។ ខ្សែប្រយុទ្ធ Guirassy អាចនឹងចាកចេញពីក្លឹបបាននៅក្នុងតម្លៃប្រមាណ ២០លានអឺរ៉ូ៕