បរទេស៖ នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បដិសេធក្នុងការបញ្ចេញមតិអំពីអ្នកចាត់ការក្លឹប Barcelona ថ្មី ហើយក៏បានបញ្ជាក់ថាការសម្រេចចិត្តចាកចេញរបស់ Xavi នៅរដូវក្តៅខាងមុខ ក៏បានធ្វើអោយក្លឹបមានការភ្ញាក់ផ្អើលផងដែរ។
លោក Deco បាននិយាយប្រាប់អ្នកសារព័ត៌មាន Fabrizio Romano ថា៖ “នេះមិនមែនជាពេលវេលាដែលត្រូវនិយាយអំពីគ្រូបង្វឹកថ្មីនោះទេ។ Xavi ទើបតែបានធ្វើអោយពួកយើងភ្ញាក់ផ្អើលនោះទេ។ ពួកយើងក៏បានរាប់បញ្ចូល Xavi ជាជម្រើសសម្រាប់ឆ្នាំក្រោយដូចគ្នា”៕