បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាកីឡាករ Leroy Sane ដែលជាគោលដៅរបស់ក្លឹប Liverpool, Chelsea និង Barcelona បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Bayern Munich ហើយ។

មុននេះខាងក្លឹប Barca បានរាយការណ៍អំពីជម្រើសក្នុងការយកកីឡាករ ២៨ឆ្នាំរូបនេះ ប៉ុន្តែអតីតតារាឆ្នើមរបស់ក្លឹប Manchester City រូបនេះសម្រេចចិត្តបន្តស្នាក់នៅជាមួយ Bayern ជាជាងផ្ទេរទៅកាន់ក្លឹបយក្សនៅអេស្ប៉ាញ៕