បរទេស៖ នាយកផ្នែកកីឡាកររបស់ក្លឹប Barcelona លោក Deco បាននិយាយដោយបើកចំហរទាក់ទងនឹងខាងក្លឹបដែលមិនអាចចុះហត្ថលេខាយក Lucas Bergvall បាន ខណៈកីឡាកររូបនេះបានទៅចូលរួមជាមួយនឹងក្លឹបTottenham Hotspur ជំនួសវិញនៅក្នុងខែមករានេះ។

អតីតតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “ពួកយើងមានផែនការច្បាស់លាស់។ ពួកយើងចង់ចុះហត្ថលេខាយកកីឡាកររូបណាដែលចង់លេងអោយក្លឹប Barcelona នោះទេ។ ពួកយើងធ្លាប់ធ្វើការពីភាក្សាជាមួយ Bergvall ប៉ុន្តែពួកយើងក៏បានតាមដានកីឡាករមានទេពកោសល្យផ្សេងទៀតផងដែរ”៕