បរទេស៖ អ្នកចាត់ការក្លឹប Nottingham Forest លោក Nuno Espirito Santo បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះការដោះដូរកីឡាករនាចុងម៉ោងមុនពេលបិទទីផ្សារដោះដូរកីឡាកររដូវរងា ដោយលោកបានសង្កត់ធ្ងន់ថាក្រុមឥឡូវនេះមានតុល្យភាពជាងមុនហើយ។
ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយក្លឹប Forest បានចុះហត្ថលេខាយកបានកីឡាករ Giovanni Reyna, Matz Sels និង Rodrigo Ribeiro ។
លោក Nuno បាននិយាយថា៖ “ញុំគិតថាយើងអាចនាំយកកីឡាករដែលយើងគិតថានឹងមានប្រយោជន៍សម្រាប់យើង ផ្តល់ឱ្យយើងនូវជម្រើសកាន់តែច្រើន។ ខ្ញុំតែងតែនិយាយថាវាជាទីផ្សាដោះដូរដ៏ពិបាកក្នុងការគ្រប់គ្រង់ វាពិជាពិបាក អ្នកអាចមើលឃើញនៅរបៀបដែលក្លឹបរក្សាភាពស្ងប់ស្ងាត់ ហើយប្រជែងក្នុងការដោះដូរកីឡាករ”៕