បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាលោក Wayne Rooney ដែលទើបត្រូវបានក្លឹប Birmingham City បណ្តេញចេញពីតំណែង ហើយឥលូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការទៅកាន់តំណែងជាគ្រូបង្វឹកជាថ្មីម្តងទៀត។

Rooney អាចនឹងធ្វើតាមអតីតមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Steven Gerrard ដែលកំពុងដឹកនាំក្លឹប Al-Ettifaqដោយនឹងទៅដឹកនាំក្លឹបនៅ Saudi Pro Leauge៕