បរទេស៖ លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្លឹប Manchester United បានបង្ហើបថាលោកទាមទារនៅការផ្ទេរយកខ្សែប្រយុទ្ធថ្មីពីក្រុមប្រឹក្សាភិបាលនៅក្នុងទីផ្សាររដូវរងានេះ។
លោក Ten Hag បាននិយាយថា៖ “វាមិនមែនជារឿងសម្ងាត់ទេ ខ្ញុំចង់បានខ្សែប្រយុទ្ធម្នាក់ ពីព្រោះដោយសារបញ្ហារបួសរបស់កីឡាករ Martial ដែលធ្វើអោយគ្មានកីឡាករបម្រុង។ វាមិនអាចទៅរួចនោះទេ ពីព្រោះយើងត្រូវគោរពតាមច្បាប់របស់ FFP។ ដើម្បីបង្កើតចន្លោះសម្រាប់ FFP អ្នកត្រូវតែលក់កីឡាករ កីឡាករល្អៗ។ ខ្ញុំមិនគិតថានោះជារបៀបដែលអ្នកនឹងត្រូវយកបង្កើតក្រុមនោះទេ”៕