បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Arteta បានបញ្ចាក់អំពីបញ្ហារបួសថ្មីរបស់កីឡាករ Thomas Partey និងមិនអាចជួយក្រុមបាននោះទេ។

លោក Arteta បាននិយាយនៅក្នុងសន្និសិទ្ធកាសែតមួយថា៖ “ជាអកុសលកីឡាករ Thomas បានជួបនឹងបញ្ហារបួសខ្នងការប៉ុន្មានថ្ងៃមុន។ គាត់មិនអាចមកជួយក្រុមបាននោះទេ។ ពួកយើងមិនដឹងនោះទេ ថាវាអាចនឹងត្រូវសម្រាក់រយៈពេល ប៉ុន្មានថ្ងៃ ឫក៏សប្តាហ៍… ដោយគាត់មានអារម្មណ៍ថាមានអ្វីម្យ៉ាងនៅកន្លែងដែលគាត់មានបញ្ហាដដែរ ហើយគាត់មិនអាចចូលរួមហ្វឹកហាត់បាននោះទេកាលពីប៉ុន្មានថ្ងៃមុន”៕