បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Fulham បានដាក់សំណើរផ្ទេរជាផ្លូវការទៅកាន់ក្លឹប Chelsea ក្នុងការផ្ទេរយកកីឡាករ Armando Borja។

ខាងក្លឹប Fulham ចង់បានកីឡាកររូបនេះក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញផ្តាច់នាពេលអនាគត។ គួរបញ្ជាក់ថាខាងក្លឹបតោខៀវទើបតែធ្វើការបដិសេធនៅសំណើរក្នុងការផ្ទេរយកខ្សែប្រយុទ្ធរូបនេះពីខាងក្លឹប Wolves ប៉ុណ្ណោះ៕