បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Gio Reyna បានបន្តកុងត្រារបស់ខ្លួនជាមួយនឹងក្លឹប Borussia Dortmund ដែលមានសុពលភាពដល់ឆ្នាំ២០២៦ មុនពេលដែលគាត់ត្រូវបានផ្ទេរទៅកាន់ក្លឹប Nottingham Forest ក្នុងលក្ខខណ្ឌខ្ចីជើង។

ខាងក្លឹប Forest និង Dortmund បានព្រមព្រៀងគ្នាទៅលើការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើង ដោយមិនមានជម្រើសក្នុងការទិញផ្តាច់នោះទេ។ កីឡាករនឹងធ្វើតេស្តសុខភាពនៅក្នុងពេលឆាប់ៗខាងមុខនេះ៕