បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Globo Esporte បានអោយដឹងថាក្លឹប Arsenal និង Corinthians បាននឹងកំពុងចរចាគ្នាក្នុងការខ្ចីជើងកីឡាករ Marquinhos ។
ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះទើបតែត្រលប់មកពីការខ្ចីជើងនៅក្លឹប FC Nantes កាលពីដើមខែនេះ ហើយក្លឹបកាំភ្លើងធំបានសម្លឹងឃើញក្នុងការផ្តល់ឪកាសអោយគាត់ដើម្បីអភិវឌ្ឍន៍។ ការពិភាក្សាជាមួយនឹងក្លឹប Corinthians កំពុធ្វើឡើងបានយ៉ាងល្អ។ ក្នុងការចរចានោះក៏មានដាក់បញ្ចូលទៅលើលក្ខខណ្ឌក្នុងការទិញផ្តាច់នៅក្នុងកុងត្រាខ្ចីជើងផងដែរ៕