បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Aston Villa និងកីឡាករ Lino Sousa របស់ក្លឹប Arsenal បានឈានដល់ការព្រមព្រៀងគ្នាក្នុងការផ្ទេរ។

ខាងក្លឹប Juventus, Ranger និង Galatasaray ក៏ចាប៉អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពាររូបនេះដែរ ប៉ុន្តែក្រុមលោក Unai Emery បានចាប់យកឪកាស ក្នុងការឈានដល់ការផ្ទេរយកកីឡាករូបនេះពីក្លឹបកាំភ្លើងធំ។ នៅប៉ុន្មានម៉ោងខាងមុខទៀតកីឡាករ Sousa នឹងត្រូវទៅធ្វើតេស្តសុខភាពនៅក្លឹប Villa៕