បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាយុវជនរបស់ក្លឹប Arsenal កីឡាករ Amario Cozier-Durberry ត្រូវបានក្លឹបនៅតំបន់អឺរ៉ុបចាប់អារម្មណ៍។

កុងត្រារបស់យុវជនអាយុ ១៨ឆ្នាំនេះ នឹងផុតនៅរដូវក្តៅខាងមុខ ហើយការចរចាទៅលើកុងត្រាថ្មីក៏នឹងកំពុងធ្វើឡើងផងដែរ។ ក្លឹប Ajax, Newcastle និង Borussia Dortmund គឺជាក្រុមមួយចំនួន ដែលបង្ហាញចំណាប់អារម្មណ៍ចង់បាន Cozier-Durberry។ ហើយក្រុមទាំងនេះសង្ឃឹមថាកីឡាករ Cozier-Durberry នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅពេលចុងបញ្ចប់រដូវកាលនេះ៕