ក្លឹប​ Aston Villa យកបានខ្សែប្រយុទ្ធម្នាក់ពីក្លឹប Middlesbrough

0

បរទេស៖ ក្លឹប Aston Villa និង Middlesbrough បានរាយការណ៍អំពីការនិយាយព្រមព្រៀងគ្នាសម្រាប់ការផ្ទេរកីឡាករ Morgan Rogers។

Morgan Rogers

ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកាលពីដើមខែនេះក្រុមលោក Unai Emery ក៏បានដាក់សំណើរផ្ទេរយកខ្សែប្រយុទ្ធរូបនេះផងដែរ ហើយត្រូវបានបដិសេធ ប៉ុន្តែអ្វីៗមិនបានបញ្ចប់នោះទេ រហូតសំណើរចុងក្រោយក៏ត្រូវបានព្រមទទួលយកពីខាងក្លឹប Middlesbrough។ កីឡាករ Rogers បានចាកចេញពីកន្លែងហ្វឹកហាត់របស់ក្លឹប Boro ហើយ ដើម្បីធ្វើដំណើរមកធ្វើតេស្តសុខភាពនៅក្លឹប​ Villa នៅក្នុងរយៈពេល ២៤ម៉ោងទៀត៕