បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប Eintracht Frankfurt នៅលីគ Bundesliga មានផែនការក្នុងការដាក់អោយខ្សែបម្រើ Paxten Aaronson ទៅកាន់ក្លឹបផ្សេងខ្ចីជើង ។

កីឡាករវ័យ ២០ឆ្នាំរូបនេះទើបតែបង្ហាញខ្លួនបាន ៣៧៤នាទីប៉ុណ្ណោះនៅក្នុងរដូវកាលនេះ ហើយក្លឹបនៅអាឡឺម៉ង់ចង់អោយកីឡាកររូបនេះលេងអោយបានច្រើនជាងនេះ ដើម្បីអាចអភិវឌ្ឍន៍ខ្លួនបាន៕