បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Liverpool និង AC Milan គឺកីឡាករ Divock Origi មិនមានផែនការណ៍ក្នុងការចាកចេញពីក្លឹប Nottingham Forest បើទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបមួយចំនួនក៏ដោយ។

កីឡាករ Origi ដែលទើបបង្ហាញខ្លួនបាន ១៧៧នាទីសម្រាប់ក្លឹប Forest នៅរដូវកាលនេះ ត្រូវបានក្លឹបមួយចំនួនចាប់អារម្មណ៍ ដោយក្នុងនោះក៏មានក្លឹបនៅ MLS លីគផងដែរ គឺក្លឹប LAFC៕