បរទេស៖ ខ្សែប្រយុទ្ធស្លាប Antony របស់ក្លឹប Manchester United មិនមានផែនការក្នុងការចាកចេញពីក្លឹប Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះទេ ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League ក៏ដោយ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
លោក Pedroso ដែលជាភ្នាក់ងាររបស់កីឡាករបានប្រាប់ទៅកាន់លោក Fabrizio Romano បានអោយដឹងថា៖ “ពួកយើងមិនបានទទួលនៅការទំនាក់ទំនងណាមួយពីក្លឹប Man United អំពីការកីឡាករ Antony និងសំណើរផ្ទេរក្នុងទីផ្សារដោះដូរខែមករានេះ ឫក៏រដូវក្តៅខាងមុខ។ កីឡាករ Antony កំពុងផ្តោតទៅលើការពង្រឹងការលេងរបស់ខ្លួនសម្រាប់ក្លឹប Manchester United និងការរកគ្រាប់បាល់”៕