បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Xavi បានបញ្ជាក់យ៉ាងច្បាស់ថា៖
“ខ្ញុំនឹងចាកចេញពីក្លឹប Barcelona នៅខែមិថុនា។ ពួកយើងបានឈានដល់ចំនុចមួយដែលមិនអាចត្រលប់វិញនោះទេ។ វាដល់ពេលដែលត្រូវធ្វើការផ្លាស់ប្តូរ។ ក្នុងនាមជាអ្នកគាំទ្រក្លឹប Barca ខ្ញុំគិតថាវាដល់ពេលដែលត្រូវចាកចេញហើយ។ ខ្ញុំបាននិយាយជាមួយក្រុមប្រឹក្សាភិបាល និងក្លឹបនៅថ្ងៃនេះ។ ខ្ញុំនឹងចាកចេញពីក្លឹបនៅថ្ងៃទី៣០ ខែមិថុនា”៕