បរទេស៖ ខ្សែបម្រើក្លឹប Manchester United កីឡាករ Casemiro បានធ្វើការឆ្លើយតបទៅនឹងដំណឹងក្នុងការផ្ទេរទៅកាន់ក្លឹប Al-Nassr របស់ Saudi Pro League ជាមួយ Cristiano Ronaldo។

កីឡាករ Casemiro បាននិយាយប្រាប់ MBC ថា៖ “វាអស្ចារ្យណាស់ ចាប់តាំងពីថ្ងៃដំបូងមក ខ្ញុំត្រូវបានទទួលការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ក្លឹប កីឡាករ និងអ្នកគាំទ្រ។ ខ្ញុំបានទទួលការស្រលាញ់យ៉ាងច្រើន ទាំងក្នុង និងក្រៅទីលាន។ វាពិតជាប្លែក និងបទពិសោធន៍អស្ចារ្យមួយ ហើយខ្ញុំត្រូវការបទពិសោធន៍បែបនេះ។ ខ្ញុំសប្បាយចិត្តណាស់នៅ Manchester ជាមួយនឹងអ្វីគ្រប់យ៉ាងដែលទីក្រុង និងក្លឹបផ្តល់ឱ្យខ្ញុំ។ ខ្ញុំសប្បាយចិត្តជាមួយនឹងវា ហើយជាមួយនឹងការជួយក្លឹបឱ្យប្រសើរឡើង និងទទួលបានសមិទ្ធិផលឡើងវិញ។ ដូច្នេះហើយ! ខ្ញុំសប្បាយចិត្តដែលបានលេងឱ្យ Manchester United”៕
